ប័ណ្ណឥណពន្ធវីសា
ប័ណ្ណឥណពន្ធវៃឆ្លាតរបស់លោកអ្នកដែលមានគុណសម្បត្តិនិងអត្ថប្រយោជន៍ជាច្រើននឹកស្មានមិនដល់។
អត្ថប្រយោជន៍
- ប័ណ្ណបានភ្ជាប់រួចជាស្រេចជាមួយនឹងគណនីប្រាក់បញ្ញើរបស់លោកអ្នកអាចប្រើប្រាស់ទឹកប្រាក់ក្នុងគណនីដើម្បីធ្វើប្រតិបត្តិការតាមរយៈ សេវាកម្ម អុីនធើណែត ប៊ែងឃីង (Internet Banking) និងនៅតាមម៉ាស៊ីនដែលមាននិមិត្តសញ្ញា VISA នៅជុំវិញពិភពលោក រួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖
+ ត្រួតពិនិត្យមើលសមតុល្យសាច់ប្រាក់នៅក្នុងគណនី
+ អាចត្រួតពិនិត្យមើល ០៥ ប្រតិបត្តិការថ្មីៗរបស់លោកអ្នក
+ អាចផ្ទេរប្រាក់ទៅកាន់គណនី/ប័ណ្ណរបស់សាខមប៊ែង
+ អាចធ្វើការទូទាត់សមតុល្យប័ណ្ណឥណទានរបស់ធនាគារសាខមប៊ែង
- អាចធ្វើការទូទាត់នៅតាមម៉ាស៊ីនឆូតកាត (POS) រាប់លានគ្រឿងនៅជុំវិញពិភពលោក និងតាមរយៈអ៊ីនធឺណិត (E-commerce).
- អាចធ្វើការដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹមទាំងក្នុង និងក្រៅប្រទេសដែលមាននិមិត្តសញ្ញា VISA ។
- ទឹកប្រាក់នៅក្នុងគណនីត្រូវបានបូកបញ្ចូលការប្រាក់ជារៀងរាល់ខែ (តាមអត្រាការប្រាក់ ប្រាក់បញ្ញើទូទាត់)។
- ចែករំលែកអត្ថប្រយោជន៍ជាមួយអ្នកជាទីស្រលាញ់របស់លោកអ្នកតាមរយៈការផ្តល់ប័ណ្ណរងជូនពួកគាត់ ហើយអាចកំណត់ចំនួនទឹកប្រាក់នៅក្នុងប័ណ្ណរបស់ពួកគាត់ថែមទៀតផង។
- ទទួលបានការបញ្ចុះតំលៃពិសេស រហូតដល់ទៅ ៥០% ពីហាងទិញទំនិញ ភោជនីយដ្ឋាន រមណីយដ្ឋាន សាលារៀន….. ពីកម្មវិធីសាខមប៊ែងផ្លាសដែលមានស្លាកសញ្ញា (ព័ត៌មានលម្អិត)។
- មានភ្នាក់ងារចាំបម្រើអតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍តាមរយះលេខ ៖ (៨៥៥) ២៣ ២២៣ ៤២៣
លក្ខខណ្ឌ និងនីតិវិធីក្នុងការស្នើសុំប័ណ្ណ
- ឯកត្តជនចាប់ពីអាយុ ១៨ឡើងទៅ
ឯកសារស្នើសុំ៖
- ទម្រង់បែបបទសុំប្រើប្រាស់ប័ណ្ណឥណពន្ធ
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ពុំតម្រូវឲ្យមានការបញ្ជាក់ពីអាជ្ញាធរ)
របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ
- ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន (៨៥៥) ២៣ ២២៣ ៤២៣
- អញ្ជើញមកកាន់សាខាណាមួយ/ការិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង
- អាចធ្វើការផ្ញើព័ត៌មាន និងសំណើតាមរយៈប្រអប់សំបុត្រនៅលើទំព័រហ្វេសប៊ុករបស់សាខមប៊ែង តាមរយ: www.facebook.com/SacombankCambodia
- ផ្ញើព័ត៌មាន និងសំណើតាមរយៈអុីម៉ែល ask-sc@sacombank.com
ការផ្តល់ជូនពិសេស
- ការផ្តល់ជូនពិសេសរបស់កម្មវិធីសាខមប៊ែងផ្លាស (ព័ត៌មានលម្អិត)
លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណ
- ចុះឈ្មោះឥឡូវនេះ/លោកអ្នកនឹងទទួលបានការឆ្លើយតបភ្លាមៗនៅពេលចុះឈ្មោះតាមអុីនធើណែតជាមួយនឹងធនាគារសាខមប៊ែង (ព័ត៌មានលម្អិត)។
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក