ប្រាក់បញ្ញើមានកាលកំណត់
ទទួលបានប្រាក់ចំណេញកាន់តែប្រសើរសម្រាប់ការសន្សំរបស់លោកអ្នក
អត្ថប្រយោជន៍
- ជម្រើសដើម្បីទទួលការប្រាក់ប្រចាំខែ ប្រចាំត្រីមាស ឬនៅចុងកាលកំណត់
- អាចទទួលបានការប្រាក់អាស្រ័យលើរយៈពេលដាក់ប្រាក់ពិតប្រាកដសម្រាប់ការបិទមុនកាលកំណត់
- បន្តដាក់ប្រាក់បញ្ញើនិងការប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិនៅពេលចុងកាលកំណត់ជាមួយនឹងពេលដាក់ប្រាក់ដដែល
- វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់អាចប្រើប្រាស់ជាទ្រព្យធានាសម្រាប់ឥណទានរយៈពេលខ្លី បញ្ជាក់សមត្ថភាពហិរញ្ញវត្ថុ ឬសម្រាប់សេវាធនាគារផ្សេងទៀត
លក្ខណៈពិសេស
- ជម្រើសរូបិយវត្ថុ៖ ខ្មែរ/ ដុល្លារអាមេរិក
- ប្រាក់បញ្ញើដំបូង៖ ៥០០ ដុល្លារអាមេរិក ឬ ២,០០០,០០០ រៀល
- រយៈពេលផ្ញើប្រាក់មានចាប់ពី ១ខែ ដល់ ៣៦ខែ
- ឥតគិតថ្លៃសេវាគណនីប្រចាំខែ
- មិនមានការផាកពិន័យចំពោះការបិទគណនីមុនកាលកំណត់
- អត្រាការប្រាក់ខ្ពស់
លក្ខខណ្ឌ និងឯកសារតម្រូវ
- អាជីវកម្មចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា
- ឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងអាជីវកម្ម
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកម្ចាស់គណនី
- ឯកសារផ្សេងៗដែលតម្រូវដោយធនាគារ សាខមប៊ែង ខេមបូឌា
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក