អំពីសាខមប៊ែង ខេមបូឌា

ប្រវត្តិធនាគារ

Head-Office-Round
២០២២
២០២១
២០២០
២០១៩
២០១៨
២០១៧
២០១៥
២០១៤
២០១៣
២០១២

២០២២

  • បច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21
    នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា ធ្វើបបច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 ដោយជោគជ័យ។
  • ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម
    ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១ កន្លងទៅ។
  • ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងធនាគារ សាខមប៊ែង ខេមបូឌា ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា
    នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធនូវពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដោយជោគជ័យ ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលនេះគឺជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលខាងមុខ។

២០២១

  • អបអរសាទរគម្រប់ខួប ១២ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា
    ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ជាធនាគារមានដើមទុន១០០%ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ អស់រយៈ១២ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ដែលបណ្តាញប្រតិប្តិការទាំងនោះស្ថិតក្នុងដំបន់ទីប្រជុំជននៃប្រទេសកម្ពុជា។

២០២០

  • ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking
    នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ជាមួយកម្មវិធី SC mBanking លោកអ្នកអាចពិនិត្យមើលព័ត៌មានគណនីរបស់ខ្លួន អាចធ្វើប្រតិបត្តិការតាមអនឡាញបានយ៉ាងងាយស្រួល និងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងតែដំណើរការយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែប្រជុំនូវមុខងារទាំងអស់នៃសេវាកម្ម Internet Banking ប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី ប័ណ្ណបានយ៉ាងងាយ និងផ្ទេរប្រាក់ទៅក្នុង និងក្រៅប្រព័ន្ធនៃធនាគារ សាខមប៊ែង ខេមបូឌា អាចទូទាត់វិក្កយបត្រជាមួយដៃគូសហការជាច្រើន បញ្ចូលលុយទូរសព្ទ និងមុខងារផ្សេងៗជាច្រើនទៀត។

២០១៩

  • ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវ​ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ​ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើក​សម្ពោធ​​សាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់វៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អ​សម្រាប់ធនាគារ សាខមប៊ែង ដើម្បីកសាងរូបភាពដ៏គួរ​អោយ​ចាប់អារម្មណ៍​ដល់អតិថិជននៅលើទឹកដីកម្ពុជា ដែលសម្បូរដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាត ព្រមទាំង​ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ​ដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា – វៀតណាម។

២០១៨

  • ពិធីសម្ពោធសាខាព្រះនរោត្តម បន្ទាប់ពីបានទទួលការអនុញ្ញាត និងអាជ្ញាប័ណ្ណធ្វើ​ប្រតិបត្តិ​ការធនាគារពីធនាគារជាតិ​នៃកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រា​រព្ធកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់​នូវ សាខា​ព្រះនរោត្តម ដែល​ជាសាខាស្ថិតក្នុង​ការ​រិយាល័យ​កណ្តាល​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ ​សាខា​​នេះត្រូវបានផ្តាច់​ចេញ​ពីនាយកដ្ឋានផ្សេងៗ​នៃ​ការិ​យា​ល័យ​កណ្តាល ក្នុង​​គោលបំណង​ពង្រឹង​គុណ​ភាព​​ក្នុងការថែទាំក៏​ដូចជា​ការផ្តល់សេវាកម្ម និង​បំពេញ​​តម្រូវ​​ការ​ដល់​អតិថិជន​អំពីប្រតិបត្តិការ​ធនាគារតាម​​រយៈ​ការបង្កើតផលិតផលថ្មីៗ​សម្រាប់អតិថិជន។

២០១៧

  • ពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុង​គោល​បំណង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ សេវាកម្ម​ធនាគារ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ខេត្ត​សៀមរាប ដែល​មាន​ទី​តាំង​ផ្ទះ​លេខ ០៦៦៥ ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ស្លាក្រាម ខេត្ត​សៀមរាប។
  • ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បាន​ធ្វើ​ការ​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​កម្ចី​ផ្សារ​នៅ​សាខា​អូឡាំពិក ដោយ​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​នូវ​កម្ចី​ផ្សារ​របស់​សាខា​អូឡាំពិក សាខា​ព្រះមុនីវង្ស និង​នាយកដ្ឋាន​អាជីវកម្ម។
  • ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធ​កម្មវិធី​ប្រឆំាង​ការ​សម្អាត​ប្រាក់ និង​ប្រតិបត្តិការ​គួរ​ឲ្យ​សង្ស័យ​របស់ ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០១៧។

២០១៥

  • កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានា កម្ចី​ដោយ​ប្រើ​ប្លង់​ទន់​ធ្វើ​ជា​ទ្រព្យ​ធានា​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​កំឡុង​ត្រី​មាស​ទី​ពីរ​​​​ក្នុង​ឆ្នាំ​២០១២។
  • ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់ ធនាគារ​លក់​រាយ​ល្អ​បំផុត​ប្រចាំ​​ឆ្នាំ​២០១៥ ដែល​រៀប​ចំ​ដោយ International Data Group (IDG)។

២០១៤

  • ជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បាន​កែលម្អ និង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ឥណទាន​ប្រើ​ប្រាស់​ថ្មីៗ​ដូចជា ឥណទាន​ទិញ​ផ្ទះ ឥណទាន​ជួសជុល​ផ្ទះ ឥណទាន​ទិញ​ឡាន …. ជា​មួយ​នឹង​ការ​ជម្រុញ​ផ្តល់​ឥណទាន​ខ្នាត​តូច​ដោយ​មាន​ការ​ជ្រើស​រើស​ឥណទាន​ផ្សេងៗ​ទៅ​តាម​តម្រូវ​ការ​អតិថិជន​ជា​មួយ​អត្រា​ការ​ប្រាក់​សមរម្យ។
  • កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប័ណ្ណ ៣ ប្រភេទ ដល់​អតិថិជន រួម​មាន​៖ ប័ណ្ណ​ឥណពន្ធ​ក្នុង​ស្រុក ប័ណ្ណ​ឥណពន្ធ​វិសា និង​ប័ណ្ណឥណទាន​វិសា ដើម្បី ផ្តល់​បន្ថែម​ដល់​អតិថិជន នូវ​ដំណោះ​ស្រាយ​ទូទាត់​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព។
  • ផលិតផលប្រាក់បញ្ញើថ្មី៖ ប្រាក់បញ្ញើសម្រាប់អនាគត នៅ​ថ្ងៃ​ទី ១៦ ខែកក្កដា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ផលិតផល “ប្រាក់​បញ្ញើ​សម្រាប់​អនាគត”។ នេះ​ជា​ប្រភេទ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ត្រូវ​បាន​បើក​ក្រោយ​រូបភាព​ជា​ការ​ដាក់​ប្រាក់​ជា​ប្រចាំ​តាម​កាល​កំណត់ ដើម្បី​ទទួល​បាន​ទឹក​ប្រាក់​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត។
  • សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ធ្វើការសម្ពោធសាខាតាខ្មៅ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រារព្វ​ពិធី​សម្ពោធ​ទី​តាំង​ទី​៨ ជា​មួយ​នឹង​ពិធី​កាត់​ខ្សែបូ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​តំបន់​សេដ្ឋកិច្ច​សក្តានុពល​ថ្មី​មួយ ជាប់​ព្រំ​ប្រទល់​ជា​មួយ​រាជធានី​ភ្នំពេញ។

២០១៣

  • ថ្ងៃទី០៩  ខែតុលា  ឆ្នាំ២០១៣ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ធនាគារ​តាម​​អីុនធឺណែត និង​សេវាកម្ម​ធនាគារ​តាម​សារ​ទូរស័ព្ទ ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន និង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដែល​ជា​កត្តា​ញ៉ាំង​ឲ្យ​ផលិតផល​-សេវាកម្ម​ធនាគារ​កាន់​តែ​មាន​ភាព​ខុស​ប្លែក​ពី​ធនាគារ​ដទៃ ព្រម​ទាំង បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើ​ទី​ផ្សារ​ក្នុង​តំបន់។
  • ថ្ងៃទី០១  ខែតុលា  ឆ្នាំ២០១៣ ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ០២​ឆ្នាំ ជា​ថ្ងៃ​ដែល​ធនាគារ​បាន​កម្លាយ​ខ្លួន​ពី សាខា​ភ្នំពេញ ទៅ​ជា​ធនាគារ​ពាណិជ្ជ​វិនិយោគ ១០០% ដើម​ទុន​ក្រៅ​ប្រទេស ក្រោម​នាមករណ៍​ហៅ​ថា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយ​មាន​ប្រារព្ធ​កម្មវិធី​កម្សាន្ត​គួរ​ឲ្យ ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា​៖ ការ​ប្រកួត​បាល់​ទាត់​លើ​ទីលាន​តូច កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប កម្មវិធី​ប្រកួត​រៀប​ចំ​ផ្កា និង​កម្មវិធី លាង​សាយ​ភោជន៍​នា​ពេល​រសៀល​ផង​ដែរ។
  • ថ្ងៃទី២៤  ខែមិថុនា  ឆ្នាំ២០១៣ បើក​សម្ពាធ​សាខា​ពោធិចិនតុង ជា​សញ្ញាណ​បង្ហាញ​ពី​ការ​គ្រប​ដណ្តប់​ទី​តាំង​ប្រតិបត្តិការ​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទូ​ទាំង​រាជធានី​ភ្នំពេញ។
  • ថ្ងៃទី២២  ខែមិនា  ឆ្នាំ២០១៣ ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ថែ​ទាំ​អតិថិជន “Privilege” ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ដែល​មាន​សមតុល្យ​ប្រាក់​បញ្ញើ​ខ្ពស់​។ កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​ដល់​ក្រុម​អតិថិជន VIP នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ឥត​មាន​ដែន​កំណត់ និង​ព្រម​ទាំង​ទទួល​បាន​សេវាកម្ម ពិសេស​ជា​អាទិភាព​ច្រើន​ទៀត​ពេល​មក​ធ្វើ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ ដូច​ជា​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សេវាកម្ម​នានា ព្រម​ទាំង ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ពិសេស​ទាំង​ឡាយ របស់​ធនាគារ​ផង​ដែរ។
  • ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រកាស​ជូន​ដំណឹង​ស្តី​ពី​ការ​បើក​សម្ពាធ​សាខា​ពោធិចិនតុង ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​រាជធានី​ភ្នំពេញ​។ នេះ​គឺ​ជា​សាខា​ទី៧ របស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅ​ក្នុង​ប្រទេស ដោយ​បាន បំពេញ​បន្ថែម​ចំនួន ទី​ស្នាក់​ការ​កណ្តាល​ចំនួន ០១ និង​សាខា​ចំនួន ០៥ ផ្សេង​ទៀត​គឺ​៖ សាខា​អូឡាំពិក សាខា​ព្រះមុនីវង្ស សាខា​ច្បារអំពៅ សាខា​ខេត្តកំពង់ចាម និង​សាខា​ផ្សារហេងលី។
  • ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ការ​ពង្រីក​បណ្តាញ​សាខា គឺ​ជា​យុទ្ធសាស្រ្ត​ចម្បង​របស់​ធនាគារ ដូច​នេះ​ហើយ​ទើប​ធនាគារ​បាន​បន្ត​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​ក្នុង រាជធានី​ភ្នំពេញ គឺ​សាខា​ផ្សារហេងលី ដែល​ជា​ការ​នាំ​យក​នូវ​ផលិតផល​-សេវាកម្ម​ធនាគារ​ជូន​ដល់​សហគមន៍ ដែល​នៅ​ជុំវិញ តំបន់​ផ្សារ​សំខាន់ៗ។

២០១២

  • ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ចាប់​អនុវត្ត​នូវ​សេវាកម្ម​ថ្មី​មួយ គឺ​សេវា​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន ក្នុង​គោល បំណង​តភ្ជាប់​ចំណង​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស តាម​រយៈ​ការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រភេទ​ប្រាក់​ដុង​វៀតណាម និង​ជម្រុញ​ឲ្យ ពាណិជ្ជករ​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ ពុំ​ចាំ​បាច់​បើក​គណនី​ប្រភេទ​ប្រាក់​ដុង​ឡើយ​។ ផ្ទុយ​ទៅ​វិញ អ្នក​ផ្គត់ផ្គង់​កម្ពុជា​អាច​ទទួល​បាន​ការ​ទូទាត់​ផ្ទាល់​ពី​អ្នក​ទិញ​នៅ​វៀតណាម​ជា​ប្រាក់​រៀល​។ ការ​អនុវត្តន៍​នូវ​សេវាកម្ម​នេះ បាន​រួម​ចំណែក​ជួយ​ដល់​ការ​ទូទាត់​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ របស់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើន​នូវ​ប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្ម​ផង​ដែរ។
  • ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ចាំ​បាច់​របស់​អតិថិជន ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​តាំង សាខា​ផ្សារ​ទំនើប​វៀតណាម ទៅ​កាន់​ទី​តាំង​ថ្មី​ធំ​ទូលាយ​ជាង​នេះ ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ ៥៣៧A-B, មហាវិថី​ព្រះមុនីវង្ស, រាជធានី​ភ្នំពេញ ដោយ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា សាខា​ព្រះមុនីវង្ស។ ការ​បង្កើត​ទី​តាំង​ប្រតិបត្តិការ​ថ្មី​ដែល​ស្ថិត នៅ​ចំ​កណ្តាល​នៃ​រាជធានី​នេះ គឺ​ជា​ជំហ៊ាន​ដ៏​ត្រឹម​ត្រូវ​មួយ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អនុវត្តន៍​យុទ្ធ​សាស្រ្ត​ពង្រីក​ខ្លួន​របស់​ធនាគារ​។ ទី​តាំង​ប្រតិបត្តិការ​ថ្មី​នេះ គឺ​ជា​ទី​តាំង​ដ៍​ល្អ​ឥត​ខ្ចោះ ព្រោះ​ជា​តំបន់​យុទ្ធសាស្រ្ត​ពោរ​ពេញ​ដោយ​សក្តានុពល ក្នុង​ការ​អភិវឌ្ឍន៍ ផ្នែក​សេដ្ឋកិច្ច។
  • ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ជា​លើក​ទី​១ ដែល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ចាប់​ផ្តើម​ឈាន​ជើង​ចេញ​ក្រៅ​រាជធានី ទៅ​កាន់​ទី​កន្លែង​ដែល​មាន ពាណិជ្ជកម្ម​មមាញឹក​បំផុត​មួយ​ទៀត គឺ​ការ​បើក​សម្ពោធ​សាខា​នៅ​ទី​រួម​ខេត្ត​កំពង់ចាម។ ក្រៅ​ពី​ផលិតផល និង​សេវាកម្ម​សំខាន់ៗ សម្រាប់​បំពេញ​តម្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ក្នុង​តំបន់​នោះ សាខា​ថ្មី​នេះ​បាន​ផ្តល់​នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់​យ៉ាង​ឆាប់​រហ័ស រវាង​ខេត្ត​កំពង់ចាម និង​រាជធានី​ភ្នំពេញ ព្រម​ទាំង​បាន​រួម​ចំណែក​ក្នុង​ការ​ជម្រុញ​ពាណិជ្ជកម្ម​រវាង​តំបន់​សេដ្ឋកិច្ច​ធំៗ​ទាំង​ពីរ​នេះ។

ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជា

ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបបំផុតសម្រាប់អតិថិជន

បន្តអភិវឌ្ឍឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក

នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក

រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍

ស្ម័គ្រចិត្តធ្វើជាអ្នកត្រួសត្រាយផ្លូវ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី

ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន

ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាពប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និងកិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ

បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រឌិត

អភិបាលកិច្ច

  • ក្រុមប្រឹក្សាភិបាល
  • គណៈគ្រប់គ្រង
  • សាខា
  • អគ្គនាយកដ្ឋាន
លោក TRAN NGOC CUONG

លោក TRAN NGOC CUONG

ប្រធានក្រុមប្រឹក្សាភិបាល

លោក NGUYEN NHI THANH

លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល

លោក PHUNG THAI PHUNG

លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល

លោក PHAN HOANG ANH

លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល

លោក CHHUON CHHEN

លោក CHHUON CHHEN

សមាជិកក្រុមប្រឹក្សាភិបាល

លោក LY ROTHA

លោក LY ROTHA

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក PHUNG NGUYEN AU DE

លោក PHUNG NGUYEN AU DE

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក PHUNG THAI PHUNG

លោក PHUNG THAI PHUNG

អគ្គនាយក

លោក PHAN HOANG ANH

លោក PHAN HOANG ANH

អគ្គនាយករង

លោក CHHUON CHHEN

លោក CHHUON CHHEN

អគ្គនាយករង

No leadership found in this category.

លោក អ៊ឹង គុជ

លោក អ៊ឹង គុជ

ប្រធានអគ្គនាយកដ្ឋានអាជីវកម្ម