លិខិតផ្ញើជូនកូនសម្លាញ់
មេរៀនជីវិតដ៏រំជួលចិត្តស្តីពីការសន្សំសំចៃ
ក្តីស្រលាញ់របស់ម្តាយចំពោះកូនធំជាង សមុទ្រ
ជារៀងរាល់ថ្ងៃកូនតែងតែសួរម្តាយថា “ម៉ែ! លើមេឃពេលរាត្រីតើផ្កាយណាមួយស្អាតជាងគេម៉ែ?”។ ចំណែកឯម្តាយតែងតែឆ្លើយថា “ គឺជាផ្កាយដែលមានឈ្មោះដូចកូននោះអី”!
កូនសម្លាញ់!
ម្តាយនៅចាំថានៅពេលដឹងថាខ្លួនឯងមានទំងន់កូន ម្តាយពិតជាសប្បាយរីករាយយ៉ាងខ្លាំង។ វាពិតជារឿងមួយគួរឱ្យចម្លែក។ ក្នុងខ្លួនម្តាយដែលកំពុងមានពន្លកថ្មីមួយកំពុងលូតលាស់។ ពន្លកក្មេងដ៏តូចម្នាក់កំពុងត្រូវការជំរក និងការពារ។ ភាពសប្បាយរីករាយនោះបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលចំពោះម្តាយ។ កូនរីកលូតលាស់បន្តិចម្តងៗក្នុងផ្ទៃរបស់ម្តាយដោយមានការកំរើកតិចៗមកលើផ្ទៃពោះរបស់ម្តាយ។ សកម្មភាពមួយដែលគួរឱ្យស្រលាញ់នោះគឺការកំរើករបស់កូនដែលកូនដូចជាចង់បង្ហាញប្រាប់ម្តាយថាកូនកំពុងមានសុខភាពល្អបរិបូរណ៍។
ថ្ងៃដែលម្តាយទន្ទឹងរង់ចាំបានមកដល់។ ម្តាយបានស្តាប់លឺសំឡេងកូនស្រែកយំដើម្បីស្វាគមន៍មកកាន់ពិភពមួយផ្សេងទៀត។ កូនស្រីរបស់ម្តាយបានទទួលនូវពន្លឺព្រះអាទិត្យនាពេលព្រឹកជាលើកដំបូង ដែលពេលនោះម្តាយស្រក់ទឹកភ្នែក ហើយសុភមង្គលដ៏ផ្អែមល្ហែមបំផុតបានកើតមានចំពោះម្តាយ។ ប្រហែលវាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលគួរឱ្យចងចាំមិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់ម្តាយ។ បានចាប់ដៃដ៏តូចស្អាត បានពរកូនដាក់ជិតទ្រូងម្តាយ ម្តាយមិនមានអ្វីនិយាយក្រៅពីពាក្យថាអស្ចារ្យនោះទេ។ កូនដូចជាគ្រាប់ពេជ្រមានតម្លៃដែលព្រះបានប្រទានជូនម្តាយ។ ការព្រួយបារម្ភ និងការហត់នឿយរបស់ម្តាយត្រូវរលាយបាត់ដោយសារស្នាមញញឹមដ៏រួសរាយ និងគួរឱ្យស្រលាញ់របស់កូន។ នៅពេលកូនឈឺ ម្តាយពិតជាព្រួយបារម្ភ។ ម្តាយមិនបានគេងទល់ភ្លឺចាំថែទាំកូនដើម្បីប្តូរកន្សែងលើថ្ងាសកូនដោយកន្សែងទទឹកថ្មីមួយទៀត ជូតញើសលើខ្លួនកូនដើម្បីឱ្យកូនមានអារម្មណ៍ស្រស់សា្រយបំផុតតាមដែលអាចធ្វើបាន។ ឃើញកូនបានគេងលក់ស្រួល ស្លៀកពាក់បានកក់ក្រៅ មានភាពសប្បាយរីករាយ ត្រូវបានគេស្រលាញ់ចូលចិត្ត…ចំពោះម្តាយគឺជាសុភមង្គលដ៏ធំធេង។ កូនដឹងទេថាក្តីស្រលាញ់របស់ម្តាយចំពោះកូនគឺធំធេងជាងភ្នំ ល្វឹងល្វើយជាងមហាសាគរ និងផ្អែមជាងអ្វីៗទាំងអស់។ គ្មានអ្វីមានសុភមង្គលជាងបានឃើញកូនធំឡើងជារៀងរាល់ថ្ងៃ បានតាមដានកូនគ្រប់ជំហ៊ាននូវកាយវិការ សកម្មភាពរបស់កូន។ ម្តាយជឿថាគ្រប់ ម្តាយឱពុកទាំងអស់ក្នុងលោកនេះសុទ្ធតែផ្តល់ជូនកូនរបស់ខ្លួននូវអារម្មណ៍ដែលមិនអាចបំភ្លេចបាន។ បើទោះបីបើមនុស្សម្នាក់ៗមានរបៀបស្រលាញ់កូនផ្សេងៗគ្នា ប៉ុន្តែជារួមមកនោះគឺពួកគេសុទ្ធតែជាឱពុកម្តាយដែលមានមេត្តាករុណា និងការលះបង់។
សៀវភៅប្រាក់បញ្ញើ ដំបូងក្នុងជីវិតដែលឈរឈ្មោះទទួលផល ដោយកូន
ដើម្បីបង្ហាញក្តីស្រលាញ់របស់ខ្លួនចំពោះកូន បើទោះជាកូនមានអាយុត្រឹមតែ ១ខួបប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃខួបកំណើតដំបូងរបស់កូន ម្តាយជាមួយឱពុកកូនបានទៅធនាគារសាខមប៊ែងដើម្បីបើកគណនីសន្សំសំចៃអនាគតដែលជាសៀវភៅសន្សំសំចៃដំបូងក្នុងជីវិតដែលឈរឈ្មោះទទួលផលដោយកូន នោះជាអ្វីដែលពិសេសបំផុត, ពិតមែនទេ? ហើយចាប់ពីពេលនោះរហូតដល់បច្ចុប្បន្នវាមានរយៈពេលជិត ៥ឆ្នាំទៅហើយដែលជារៀងរាល់ខែកូនជារឿយៗតែងតែទៅជាមួយឱពុកម្តាយទៅធនាគារដើម្បីដាក់ប្រាក់ក្នុងគណនីប្រាក់បញ្ញើ។ ចំពោះកូនវាគ្រាន់តែជាភាពសប្បាយរីករាយនៅពេលបានទៅលេងបងស្រីៗដែលជាប្រតិបត្តិករ (Teller) ដែលកូនស្រលាញ់ចូលចិត្តប៉ុណ្ណោះ ប៉ុន្តែចំពោះឱពុកម្តាយសៀវភៅសន្សំសំចៃនេះគឺជាក្តីសង្ឃឹមមួយសម្រាប់អនាគតដ៏ល្អរបស់កូនដែលម្តាយឱពុកអាចផ្តល់ជូនកូន។
ម្តាយនៅក្បែរកូនជានិច្ច
កូនសម្លាញ់!
សុភមង្គលរបស់ម្តាយគឺពេលបានមើលឃើញកូនសើច ឃើញកូនរីកលូតលាស់ឡើងដោយមានសេរីភាព និងមានអនាគតភ្លឺស្វាង។ ម្ចាស់ជីវិតម្តាយអើយ! តើកូនដឹងទេថាវត្តមានរបស់កូនជាសុភមង្គលដ៏ធំធេងរបស់ម្តាយទេ? ប្រសិនបើប្រៀបធៀបកូនជាមួយវត្ថុមានតម្លៃផ្សេងទៀត កូនគឺមានតម្លៃបំផុតគ្មានអ្វីប្រៀបប្រដូចបាននោះឡើយ។ ទឹកចិត្តរបស់ម្តាយចំពោះកូនគឺមិនអាចកាត់ថ្លៃបាននោះឡើយ ប៉ុន្តែកូនគ្រាន់តែចាំថាម្តាយនឹងនៅក្បែរកូនជានិច្ចរៀងរាល់ពេលកូនត្រូវការម្តាយបំផុត។
ម្តាយស្រលាញ់កូន!