444
MENUMENU

វិធីការពារប័ណ្ណ និងការក្លែងបន្លំប័ណ្ណ

ធនាគារ សាខមប៊ែង គឺជាធនាគារមួយឈានមុខគេក្នុងនូវបច្ចេកវិទ្យា និងសេវាកម្មចំពោះសុវត្ថិភាពប័ណ្ណលើគ្រប់បណ្តាញប្រតិបត្តិការរួមមាន៖ ម៉ាស៊ីនអេធីអឹម ភ្នាក់ងារលក់ ហាងលក់ទំនិញ និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច។

ប្រតិបត្តិការតាម អេធីអឹម សាខមប៊ែង

  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទំនើបដំណើរការ ២៤ម៉ោងក្នុងមួយសប្តាហ៍ ត្រូវបានដំឡើងរួចជាស្រេចនៅតាមម៉ាស៊ីនអេធីអឹមជាង ៩០០ ម៉ាស៊ីនតាមបណ្តាប្រទេសកម្ពុជា វៀតណាមនិងឡាវ សម្រាប់ត្រួតពិនិត្យតំបន់ប្រតិបត្តិការដើម្បីកំណត់និងដោះស្រាយបញ្ហាដូចជា៖ ម៉ាស៊ីនអេធីអឹមលេបប័ណ្ណ​ ឬលុយអតិថិជន ឬប្រតិបត្ដិការក្លែងបន្លំជាអាទ៍។ ជាពិសេសប្រព័ន្ធនេះមានប្រយោជន៍ក្នុងការបញ្ជាក់ឧក្រិដ្ឋកម្មតាមរយៈបច្ចេកវិទ្យាខ្ពស់ (ឧទាហរណ៍៖​ ការប្រើប្រាស់ម៉ាស៊ីនស្កេនអេធីអឹមដើម្បីលួចព័ត៌មានប័ណ្ណ)។ ក្រៅពីនេះទៀត ធនាគារសាខមប៊ែងមានបុគ្គលិកបច្ចេកទេសថែរក្សាម៉ាស៊ីនអេធីអឹមដែលធ្វើការជួសជុលនិងថែទាំជាប្រចាំដើម្បីធានាទៅលើគុណភាព នៃប្រតិបត្តិការម៉ាស៊ីន និងជួយកាត់បន្ថយកំហុសឆ្គងនៃអេធីអឹម។

ទូទាត់នៅតាមហាង

  • ម្ចាស់ប័ណ្ណរបស់ធនាគារសាខមប៊ែង អាចទូទាត់ប្រាក់បានដោយមានទំនុកចិត្តជាមួយបច្ចេកវិទ្យា  ប័ណ្ណអេឡិចត្រូនិច EMV – ការទូទាត់ប្រាក់តាមស្តង់ដារដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធ   ប័ណ្ណធំបំផុតនៅក្នុងពិភពលោកដូចជា Visa ជាដើម។  ប័ណ្ណអេឡិចត្រូនិច EMV ជួយបង្កើន      សុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការដោយធ្វើការប្រឆាំងនឹងការចម្លង និងការបាត់បង់ទិន្នន័យតាមរយៈការបង្កើត ​ electronic chip និង microprocessor modelling កុំព្យូទ័រមួយមានមុខងារច្រើនដែលសម្រាប់បញ្ចូលទិន្នន័យសំខាន់ៗដោយរក្សាការសម្ងាត់ខ្ពស់។ បច្ចុប្បន្នប្រភេទប័ណ្ណអន្តរជាតិរបស់ធនាគារសាខមប៊ែងភាគច្រើនត្រូវបានប្តូរទៅជា EMV ។

ទិញទំនិញតាមអនឡាញ

រួមជាមួយនឹងការអភិវឌ្ឍយ៉ាងរឹងមាំនៃពាណិជ្ជកម្មអេឡិចត្រូនិច ការទូទាត់ប័ណ្ណចំពោះការទិញទំនិញអនឡាញ កំពុងតែទទួលបាននូវភាពពេញនិយមកាន់តែច្រើនឡើងៗ។ ដើម្បីការពារបានទាំងម្ចាស់ប័ណ្ណនិងក្រុមហ៊ុនអាជីវកម្មអនឡាញ ធនាគារសាខមប៊ែងបានអនុវត្តកម្រិតសុវត្ថិភាព   ស្តង់ដាអន្តរជាតិដូចជា៖ បច្ចេកវិទ្យាសញ្ញាសម្ងាត់ដែលធ្វើលេខកូដប័ណ្ណជាតួអក្សរពិសេសដើម្បីទប់ស្កាត់ការចម្លងប័ណ្ណ និងរក្សាទុកទិន្នន័យដោយស្វ័យប្រវត្តិដើម្បីសន្សំសំចៃពេលវេលាសម្រាប់អតិថិជននៅពេលទិញទំនិញនៅថ្ងៃក្រោយរបស់ពួកគេ។ សេវាកម្ម 3D Secure អាចជួយបង្កើនសុវត្ថិភាពសម្រាប់ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអនឡាញ តាមរយៈប័ណ្ណអន្តរជាតិរបស់សាខមប៊ែងដោយផ្តល់ជូនម្ចាស់ប័ណ្ណនូវលេខសម្ងាត់តែម្តងគត់ (OTP) តាមរយៈការផ្ញើសារនៅខណៈពេលទិញទំនិញជាដើម។

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

444