ប្រូម៉ូសិនពិសេសអបអរសាទរគម្រប់ខួប ១២ឆ្នាំ ធនាគារ សាខមប៊ែង ខេមបូឌា!

នៅថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២១

ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ធនាគារ សាខមប៊ែង នឹងមានការផ្តល់ជូនយ៉ាងសន្ធឹកសន្ធាប់សម្រាប់ម្ចាស់ប័ណ្ណឥណទានវីសា នៅពេលធ្វើការបញ្ជាទិញជាមួយប័ណ្ណរបស់លោកអ្នក៖

ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់ទិញទំនិញនៅផ្សារទំនើបតម្លៃ $50 សម្រាប់អតិថិជនទាំង១២នាក់ ដែលបានប្រើប្រាស់ប័ណ្ណនិងមានចំណាយច្រើនជាងគេ និងអតិថិជនទាំង១២នាក់បន្ថែមទៀត ដែលបានប្រើប្រាស់ប័ណ្ណ និងមានចំនួនប្រតិបត្តិការច្រើនជាងគេ។

បញ្ចុះ ៥០%កម្រៃសេវាភ្ជាប់ជាមួយគម្រោងបង់រំលស់អត្រាការប្រាក់ ០% អនុវត្តសម្រាប់រយៈពេលនៃគម្រោងបង់រំលស់មានរយៈពេល០៦ខែ និង១២ខែ។

ផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មីឥតគិតកម្រៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង នៅពេលដែលលោកអ្នកដាក់ពាក្យស្នើសុំប័ណ្ណឥណទានវីសា ធនាគារ សាខមប៊ែង ថែមទាំងទទួលបានប្រាក់សងត្រឡប់២០% សម្រាប់ការបញ្ជាទិញលើកដំបូងទៀតផង។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ភ្នាក់ងារបម្រើអតិថិជន៖ ០២៣ ២២៣ ៤២២