ខួប១០ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

នៅថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៩

ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវ​ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ​ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៩ ធនាគារ សាខមប៊ែង បានបើក​សម្ពោធ​​សាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់វៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា ។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អ​សម្រាប់ធនាគារ សាខមប៊ែង ដើម្បីកសាងរូបភាពដ៏គួរ​អោយ​ចាប់អារម្មណ៍​ដល់អតិថិជននៅលើទឹកដីកម្ពុជាដែលសំបូរដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាត ព្រមទាំង​ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ​ដល់អតិថិជន និង សហគមន៍អ្នកជំនួញកម្ពុជា – វៀតណាម ។ គិតត្រឹមថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១១ ដោយ​មាន​ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានផ្លាស់ប្តូរខ្លួន​ជាផ្លូវការពី​សាខា​ភ្នំពេញ​ទៅជាធនាគារបុត្រសម្ព័ន្ធដើមទុនវិនិយោគ ១00% ក្រៅប្រទេស មាននីតិបុគ្គល មានគណនេយ្យភាព​ឯករាជ្យ។ មកទល់នឹងពេលនេះ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៩ សាខាខេត្ត/ក្រុង (៦សាខា នៅរាជធានីភ្នំពេញ ១​សាខានៅខេត្តកំពង់ចាម ១សាខានៅខេត្តកណ្តាល និង​១​សាខា​ទៀតនៅខេត្តសៀមរាប) ដែលមានបុគ្គលិកចំនួន ២៧៥ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការ​ប្តេជ្ញា​ខ្ព​​ស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមចំក្នុងការជម្រុញ​ឲ្យអាជីវកម្មរបស់ធនាគារ សាខមប៊ែង (ខេមបូ​ឌា​) ភីអិលស៊ី ​ កាន់តែមានស្ថេរភាព ​និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ​ដោយផ្តល់​នូវភាព​សម្បូរ​​បែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​នៅលើទឹកដី​កម្ពុជា​។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូ​ឌា​) ភីអិលស៊ី មានទ្រព្យសរុបប្រហែល ១៧៩ លានដុល្លារអាមេរិក ដែលមានប្រាក់បញ្ញើសរុបប្រហែល ១៤៣ លានដុល្លារអាមេរិក ប្រាក់ផ្តល់កម្ចីសរុបមានប្រហែ​ល​ ១៤០ លានដុល្លារអាមេរិក និងកំពុងបំរើតម្រូវការហិរញ្ញវត្ថុប្រហែល ២0,000 អតិថិជននៅតំបន់។

ចូលរួមខូបអនុស្សាវរីយ៍នេះ ធនាគារ សាខមប៊ែង (ខេមបូ​ឌា​) ភីអិលស៊ី មានកិត្តិយសសូមស្វាគមន៍​វត្តមាន​របស់​លោក៖

  1. ឯកឧត្តម Chea Chanto – ទេសាភិបាលធនាគារជាតិនៃកម្ពុជា
  2. លោក Vu Quang Minh – ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា
  3. លោក Duong Cong Minh – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង
  4. លោក SUM SANISITH – ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា
  5. លោក In Channy – ប្រធានសមាគមន៍ធនាគារនៅកម្ពុជា
  6. លោក Nguyen Van Huynh – សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យធនាគារ សាខមប៊ែង
  7. លោក Tran Minh Triet – ប្រធានគណៈកម្មការត្រួតពិនិត្យធនាគារ សាខមប៊ែង
  8. លោក Ha Van Trung – អគ្គនាយករងធនាគារ សាខមប៊ែង
  9. លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

នៅក្នុងពិធីនេះ លោក Duong Cong Minh ប្រធានក្រុមប្រឹក្សាភិបាល​ធនាគារ​ សាខមប៊ែង​ បានថ្លែងថា លោក​ទទួលស្គាល់នូវ​សមិទ្ធផលគួរជាទីមោទនភាពរបស់ធនាគារ សាខមប៊ែង និយាយជារួម និងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និយាយដោយឡែក ត្រូវបានបង្កើតឡើងពីជំនឿទុកចិត្ត ពីកម្លាំងចិត្ត និងភាពក្លៀវក្លា​របស់​គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់។ ពីគ្រឹះដ៏រឹងមាំនៃវប្បធម៌សាជីវកម្ម​ពីបណ្តាញប្រតិបត្តិការ​ទូលំទូលាយ​និង​បច្ចេកវិទ្យាទំនើប​ពីការចាប់អារម្មណ៍​និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា​ ស្ថាប័នគ្រប់គ្រងរដ្ឋ​ ស្ថាប័នគមនាគម​ន៍​។ ពីកិច្ចសហប្រតិបត្តិការរបស់ដៃគូ​ និងវិនិយោគិន។ និងជាពិសេស គឺទំនុកចិត្ត – ការរួមដំណើររបស់អតិថិជន។

ចំពោះធនាគារ សាខមប៊ែង​(ខេមបូឌា) ភីអិលស៊ី​​ លោក Duong Cong Minh មានបំណងចង់​ឱ្យគណៈគ្រប់គ្រង​និ​ង​បុគ្គលិកទាំងអស់​បន្តលើកកម្ពស់​តម្លៃវប្បធម៌របស់ធនាគារ សាខមប៊ែង ដោយ​ពង្រឹងនូវវប្បធម៌សាជីវកម្ម​ ដែល​យក “អតិថិជនគឺជាចំណុចសំខាន់” – “ធនធានមនុស្សធ្វើជាចំណុចស្នូល” សម្រាប់តម្រង់​គោលការណ៍​ឲ្យ​ការ​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាពយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា ដោយប្តេជ្ញាចិត្តនាំធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឲ្យក្លាយជាធនាគារលក់រាយទំនើប សំបូរបែប ប្រសិទ្ធភាព​ មានទំនុកចិត្ត​ និងកិត្តនាមខ្ពស់នៅ​ក្នុងប្រព័ន្ធ​ហិរញ្ញវត្ថុ – ធនាគារនៅកម្ពុជា។

តំណាងឲ្យធនាគារជាតិនៃកម្ពុជា (NBC) ឯកឧត្តម​ ជា ចាន់តូ-​ទេសាភិបាលធនាគារជាតិនៃ​កម្ពុជា​បាន​ទទួលស្គាល់​នូ​វ​ការអភិវឌ្ឍរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី  ជាធនាគារពាណិជ្ជមួយរបស់ប្រទេសវៀតណាម​ដែល​បា​​នបើកសាខានៅក្នុងប្រទេសកម្ពុជាក្នុងចំណោមធនាគារពាណិជ្ជចំនួន ៥ ទៀត របស់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះធនាគារបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការថ្មីរបស់អតិថិជន​ដោយ​ប្រតិបត្តិ​តាមការកំណត់បស់ធនាគារជាតិនៃកម្ពុជា​ ហើយធនាគារបានពង្រីកបណ្តាញប្រតិបត្តិការ​របស់ខ្លួនឡើង​ដល់​ចំនួន ៩ សាខា ទៅតាមនិន្នាការអភិវឌ្ឍន៍ដោយមិនឈប់ឈរនៃប្រព័ន្ធធនាគារ។ សមិទ្ធផលទាំងនេះ​អាច​និយាយបានថាវត្តមានរបស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី  បានបង្ហាញពី​ទំនុកចិត្ត​របស់វិនិយោគិ​ន​វៀតណាមចំពោះកម្ពុជា​ និងបង្ហាញភាពទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។

តទៅខាងក្រោមនេះជារូបភាពទាំងមូលនៃពិធី៖

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

លោ Duong Cong Minh – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ថ្លែងសុន្ទរកថាដើម្បីបើកព្រឹត្តិការណ៍

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ឯកឧត្តម Chea Chanto – ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងសុន្ទរកថា

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

លោក Duong Cong Minh – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ជូនកម្រងផ្កាដល់ឯកឧត្តម Chea Chanto – ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ពីឆ្វេងទៅស្តាំ៖ លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
លោក SUM SANISITH – ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា
ឯកឧត្តម Chea Chanto – ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោក Duong Cong Minh – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង
លោក Vu Quang Minh – ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ធ្វើពិធីចុច Key Moment បើកព្រឹត្តិការណ៍

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ថ្នាក់ដឹកនាំរួមជាមួយភ្ញៀវកិត្តិយសលើកកែវស្រាអបអរសាទរខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

វគ្គសម្តែងរបាំ Moon Light បើកពិធីរបស់ក្រុមបុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

លោក Duong Cong Minh – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង លោក Nguyen Van Huynh – សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យធនាគារ សាខមប៊ែង ផ្តល់វត្ថុអនុស្សាវរីយ៍ជូន ១០ អតិថិជនដែលបានរួមដំណើរជាមួយធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក្នុងរយៈពេល ១០ឆ្នាំ។

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់មាស ២តម្លឹង ជូនលោកស្រី Nguon Soknary ជាអតិថិជនត្រូវពានរង្វាន់ពិសេសពីកម្មវិធី Deposit Promotion

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

លោក Tran Minh Triet – ប្រធានគណៈកម្មការត្រួតពិនិត្យធនាគារ សាខមប៊ែង លោក Ha Van Trung – អគ្គនាយករងធនាគារ សាខមប៊ែង ផ្តល់វិញ្ញាបនបត្រជូនបុគ្គលិកដែលផ្សាភ្ជាប់ជាមួយធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក្នុងរយៈពេល ១០ឆ្នាំនៅកម្ពុជា

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

វគ្គសម្តែងសិល្បៈ៖ បទចម្រៀង “Reatrey Ban Joub Pheak” និង “Madizon Mondiza” របស់ក្រុមបុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

វគ្គសម្តែងសិល្បៈ រាំ និងច្រៀងបទ “Cambodia Kingdom of Wonder” ដែលសម្តែងដោយក្រុមបុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី

ក្រុមបុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បម្រើព្រឹត្តិការណ៍ក្នុងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ