នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣
នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីប្រកាសផ្ទេរមុខតំណែងអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា
ពិធីបានស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រី Nguyen Duc Thach Diem ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកានៃធនាគារ សាខមប៊ែង និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង រួមជាមួយនឹងក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា ។
ក្នុងដំណើរប្រព្រឹត្តិទៅនៃអង្គពិធី លោក Phung Thai Phung បានទទួលសេចក្តីសម្រេចតែងតាំងមុខតំណែង ជាអគ្គនាយកនៃធនាគារ សាខមប៊ែង ខេមបូឌា ជាផ្លូវការ ។
ជាមួយនឹងស្មារតី និងថាមពលនៃយុវវ័យ ការច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ ក៏ដូចជាការយល់ច្បាស់ពីប្រតិបត្តិការរបស់ធនាគារ សាខមប៊ែង ខេមបូឌា លោក Phung Thai Phung ប្តេជ្ញាចិត្តនឹងបន្តដឹកនាំ នាវា សាខមប៊ែង ខេមបូឌា ឆ្ពោះទៅសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងពេលឆាប់ៗនេះ ។
ខាងក្រោមនេះគឺជាកម្រងរូបភាពមួយចំនួននៃអង្គពីធី ។