នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤
💙 ចាប់ផ្តើមពីបុគ្គលិកត្រឹម ៤៥នាក់ដំបូង រហូតមកដល់ពេលនេះ ធនាគារ សាខមប៊ែង ខេមបូឌា មានបុគ្គលិកជំនាញរហូតដល់ ២៦៥នាក់ដែលកំពុងធ្វើការនៅការិយាល័យកណ្តាល និងសាខាចំនួន ៩ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា ដែលរួមគ្នាបង្កើតតម្លៃវិជ្ជមាន បានបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក្នុងស្រុក ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងក៏ដូចជាបានបញ្ជាក់ពីសារពាក្យស្លោករបស់ធនាគារ សាខមប៊ែង ចំពោះសហគមន៍ គឺជាការអភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា។
💙 ឈានចូលខួបលើកទី ១៥ឆ្នាំនៃការបង្កើតធនាគារ ជាមួយនឹងក្រុមការងារដែលពោរពេញទៅដោយឆន្ទៈមោះមុត និងថាមពល ការរក្សាគង់វង់នូវភាពលេចធ្លោដែលមានពីអតីត និងការចេះបង្កើនកម្លាំងស្នូលនៅពេលបច្ចុប្បន្ន យើងជឿជាក់យ៉ាងមុតមាំថា ធនាគារ សាខមប៊ែង ខេមបូឌា នឹងមានការរីកចម្រើនយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ ឆ្ពោះទៅមុខដោយទំនុកចិត្ត សម្រេចបានជោគជ័យថ្មីៗ នាំមកនូវបទពិសោធន៍ថ្មី ទំនើប ងាយស្រួលបំផុតជូនអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជានិយាយរួម និងការរួមចំណែកដល់ភាពជោគជ័យនៃប្រព័ន្ធធនាគារ សាខមប៊ែង ទាំងមូលនិយាយដោយឡែក។
💙 ធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់ដែលបានរួមដំណើរជាមួយយើងខ្ញុំនៅគ្រប់ដំណាក់កាលកន្លងមកនេះ។ ជាពិសេសនោះ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកាចង្អុលណែនាំតម្រង់ទិសដ៏មានតម្លៃ និងការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃធនាគារមេ ដែលបានជួយជ្រោមជ្រែងឱ្យធនាគារ សាខមប៊ែង ខេមបូឌា បន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
🙏 សូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ សុភមង្គល និងជោគជ័យលើគ្រប់ភារកិច្ច!