កម្មវិធីសប្បុរសធម៌បរិច្ចាគសម្លៀកបំពាក់

[insert_php]$post_date = get_the_date( ‘នៅថ្ងៃទីj ខែ​F ឆ្នាំY’ ); echo $post_date;[/insert_php]

នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកញ្ញា ឆ្នាំ២០១៦​ នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ធនាគារ​ សាខមប៊ែង ខេមបូឌា (​អាសយ​ដ្ឋាន​ផ្ទះ​លេខ​ ៦០​ មហា​វិថី​ព្រះ​នរោត្តម​ រាជ​ធានី​ភ្នំពេញ​) ធនាគារ សាខមប៊ែង ខេមបូឌា ​បាន​រៀប​ចំ​នូវ​កម្មវិធី​សប្បុរស​ធម៌​ដែល​មាន​ឈ្មោះ​ថា​Give what you have, take what you needដើម្បី​ជម្រុញ​វប្បធម៌​នៃ​ការ​ចែក​រំលែក​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជីវភាព​ លំបាក​ក្នុង​ការ​រស់​នៅ​ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​និង​បុគ្គលិក​ធនាគារ​ជា​ច្រើន​ផង​ដែរ​។​

កម្មវិធីសប្បុរសធម៌បរិច្ចាកសម្លៀកបំពាក់ Give what you have, take what you need

បណ្តា​សម្ភារៈ​សប្បុរស​ធម៌​លើក​នេះ​គឺ​ជា​សម្លៀក​បំពាក់​ដែល​បាន​ប្រើ​ប្រាស់​រួច​ដែល​មាន​គុណ​ភាព​ល្អ​ ​និង​ត្រូវ​បាន​សំអាត​យ៉ាង​ស្អាត​ដែល​ទទួល​បាន​ពី​ការ​ចូល​រួម​ពី​សំណាក់​អតិថិជន​ អ្នក​ឧបត្ថម្ភ​ផ្សេង​ៗ​ និង​បុគ្គលិក​ធនាគារ​សាខមប៊ែង​ផង​ដែរ​។​ ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដោយ​ម្នាក់​ៗ​បាន​រើស​យក​នូវ​សម្លៀក​បំពាក់​ដែល​សាក​សម​ជា​មួយ​ខ្លួន​ ​និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ដោយ​ក្តី​សប្បាយ​រីក​រាយ​ ​និង​មាន​សុភមង្គល​។​ លើស​ពី​នេះ​ទៅ​ទៀត​ក្រោយ​ទទួល​បាន​នូវ​សម្ភារៈ​ឧបត្ថម្ភ​ម្នាក់​ៗ​បាន​ថ្លែង​អំណរ​គុណ​ដល់​ធនាគារ​សាខមប៊ែង​ដែល​បាន​រៀប​ចំ​នូវ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​។

កម្មវិធីសប្បុរសធម៌បរិច្ចាកសម្លៀកបំពាក់ Give what you have, take what you need

ជា​មួយ​នឹង​សម្ភារៈ​សប្បុរស​ធម៌​ដែល​បាន​ចែក​ជូន​លើក​នេះ​ ធនាគារ​សាខមប៊ែង​សង្ឃឹម​ថា​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នឹង​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ​ជាង​មុន​រាល់​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ និង​ពេល​រាត្រី​ចូល​មក​ដល់​។​ ធនាគារ​សាខមប៊ែង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​បន្ត​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ពី​សំណាក់​អតិថិជន​បច្ចុប្បន្ន​ សាធារណជន អ្នក​ដែល​មាន​ចិត្ត​សប្បុរស​ធម៌​ និង​បុគ្គលិក​ធនាគារ​ទាំង​មូល​ផង​ដែរ​ដើម្បី​ឱ្យ​កម្មវិធី​សប្បុរស​ធម៌​លើក​នេះ​កាន់​តែ​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​ក្នុង​សហគមន៍​ រួម​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ ​និង​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​។