កម្មវិធីចែករំលែកពីទស្សនវិស័យប្រតិបត្តិការរបស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីចែករំលែកពីទស្សនវិស័យប្រតិបត្តិការដោយមានការចូលរួមពីបុគ្គលិកទាំងអស់គ្នា។ ទោះបីមានរយៈពេលខ្លីក៏ដោយ បុគ្គលិកបានស្តាប់នូវការចែករំលែកដោយការយកចិត្តទុកដាក់ និងពោរពេញដោយថាមពលពីគណៈគ្រប់គ្រង​ ស្តីអំពីទស្សនវិស័យនៃអាជីវកម្ម​ ការគ្រប់គ្រងប្រតិបត្តិការ វប្បធម៌ការងារ ទំនួលខុសត្រូវនៃបុគ្គលិកថ្នាក់គ្រប់គ្រង ។ល។ និងជាពិសេសគឺគោលការណ៍លើសុខុមាលភាព អត្ថប្រយោជន៍ពិសេស​ និងយន្តការលើកទឹកចិត្តដ៏ទាក់ទាញផ្តល់ជូនបុគ្គលិក ដែលមាននៅធនាគារ សាខមប៊ែង ខេមបូឌា តែប៉ុណ្ណោះ ។

លោក Phung Thai Phung – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា ចែករំលែកអត្ថប្រយោជន៍ និងការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់របស់ធនាគារ សាខមប៊ែង ខេមបូឌា

ក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធីចែករំលែក លោក Phung Thai Phung – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីធនាគារមេ និងអបអរសាទរដល់បុគ្គលិកទាំងអស់ចំពោះការតម្លើងប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ទោះបីស្ថិតក្នុងបរិបទសេដ្ឋកិច្ចដ៏លំបាកនាពេលបច្ចុប្បន្នក៏ដោយ។ ហើយដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ធនាគារមេ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ សាខមប៊ែង ខេមបូឌា បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្តគោលដៅផែនការអាជីវកម្ម ឆ្នាំ២០២៣ ដែលបានប្រគល់ជូន។

លោក Phung Thai Phung – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា ថ្លែងក្នុងកម្មវិធី

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល កក់ក្ដៅ ហើយជាពេលវេលាសម្រាប់ការចែករំលែក រវាងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដោយមានបំណងចង់បង្ហាញពីខ្លឹមសារដ៏សំខាន់ៗ និងផែនកាប្រតិបត្តិជាក់លាក់ ដើម្បីអាចសម្រេចបានគួរឱ្យកត់សម្គាល់ក្នុង​អាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព បង្កើតវប្បធម៌ និងបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ ស្តង់ដារ ក៏ដូចជាការផ្សព្វផ្សាយសារបង្ហាញពីស្មារតីខ្នះខ្នែងសង្វាតក្នុងការសិក្សារៀនសូត្រ សាមគ្គីភាពផ្ទៃក្នុង ការសម្របសម្រួលនិងសហប្រតិបត្តិការ ដើម្បីបន្តធ្វើឱ្យធនាគារ សាខមប៊ែង ខេមបូឌា អភិវឌ្ឍឆ្ពោះទៅមុខ ប្រកបដោយសុវត្ថិភាព និរន្តរភាព និងរឹងមាំនាពេលខាងមុខ។

បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមកម្មវិធី

បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមកម្មវិធី

បរិយាកាសកាន់តែមានភាពកក់ក្តៅ និងរំភើបក្រៃលែង នៅពេលដែលលោកអគ្គនាយក បានបន្តផ្តល់កិត្តិយសដល់អង្គភាព និងបុគ្គលដែលមានសមិទ្ធផលប្រសើរក្នុងអាជីវកម្ម រួមជាមួយនឹងរង្វាន់ដ៏ទាក់ទាញ ទាំងនេះនឹងជួយបង្កើតឆន្ទៈមោះមុត និងស្មារតីខ្លាំងក្លាសម្រាប់អាជីវកម្ម។​ ទន្ទឹមនឹងនោះ ​យើង​ក៏​បាន​អបអរសាទរដល់បុគ្កលិក ដែលទទួលបានរង្វាន់​ក្នុង​កម្មវិធី​រត់ “ជំហានដើម្បីសហគមន៍ លើកទី ១២” នេះជាដំណើរត្រួសត្រាយផ្លូវសម្រាប់ចលនាបង្កើនការថែរក្សាសុខភាព ដើម្បីបំពេញការងារបានល្អ របស់ធនាគារ សាខមប៊ែង ខេមបូឌា និយាយដោយឡែក និងចូលរួមចំណែកក្នុងកិច្ចការសង្គម បង្ហាញពីការទទួលខុសត្រូវរបស់ធនាគារ សាខមប៊ែង ចំពោះសហគមន៍ និងសង្គមនិយាយរួម។

លោក Phan Hoang Anh – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃធនាគារ សាខមប៊ែង ខេមបូឌា ចែករំលែកអំពីការគ្រប់គ្រងហានិភ័យ

លោក Chuon Chhen – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃធនាគារ សាខមប៊ែង ខេមបូឌា ចែករំលែកអំពីអាជីវកម្ម

បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមកម្មវិធី

ទន្ទឹមនឹងនោះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានដាក់ឱ្យដំណើរការនូវឆានែលទាន់ហេតុការណ៍ “Alo GD” ក្នុងគោលបំណងបង្កើតទំនាក់ទំនង ការទទួលសារព័ត៌មានអំពីចម្ងល់ទាំងឡាយ មតិយោបល់សម្រាប់អភិវឌ្ឍអាជីវកម្ម ការកែលម្អប្រតិបត្តិការ និងការលើកឡើងនូវបំណងប្រាថ្នារបស់បុគ្គលិក ដើម្បីឱ្យអគ្គនាយក ក៏ដូចជាគណៈគ្រប់គ្រងអាចជ្រាបច្បាស់ និងមានការណែនាំ ដំណោះស្រាយទាន់ពេល ហ្មត់ចត់តាមតម្រូវការសមស្រប បង្កើតទំនុកចិត្ត និងការពេញចិត្តរបស់បុគ្គលិក។

បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមកម្មវិធី

កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរ អមដោយស្នាមញញឹមនិងការថ្លែងអំណរគុណរបស់បុគ្គលិកគ្រប់រូប ដែលបានកត់សម្គាល់ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃធនាគារមេ ក៏ដូចជាបានឃើញនូវស្មារតីដ៏មោះមុត សមប្រកបជាមួយនឹងគំនិតច្នៃប្រឌិត និងសកម្មភាពច្បាស់លាស់របស់គណៈគ្រប់គ្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺកម្មវិធីចែករំលែក បាននាំយកថាមពលវិជ្ជមាន ស្មារតីក្នុងការទទួលខុសត្រូវជាមួយនឹងស្ថាប័ន ការច្នៃប្រឌិតថ្មីឥតឈប់ឈរ អាកប្បកិរិយាប្រកបដោយជំនាញវិជ្ជាជី​វៈ។ បុគ្គលិកម្នាក់ៗតែងមានបំណងកែលម្អសមត្ថភាពខ្លួនជានិច្ច ដើម្បីសក្តិសមជាទូតសុឆន្ទៈមួយរូបនៃពាណិជ្ជសញ្ញា Sacombank នៅលើទឹកដីសុវណ្ណភូមិដ៏ស្រស់ស្អាត និងរួមចំណែកផ្សព្វផ្សាយនូវគុណតម្លៃប្រសើរថ្លៃថ្លា ជួយឱ្យធនាគារ សាខមប៊ែង ខេមបូឌា បន្តអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយឧត្តមភាពនាពេលខាងមុខ។

បុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមកម្មវិធី

បុគ្គលិកថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ ធនាគារ សាខមប៊ែង ខេមបូឌា

បុគ្គលិកថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ ធនាគារ សាខមប៊ែង ខេមបូឌា