ប្រាក់បញ្ញើមានកាលកំណត់
ទទួលបានប្រាក់ចំណេញកាន់តែប្រសើរសម្រាប់ការសន្សំរបស់លោកអ្នក
អត្ថប្រយោជន៍
- ជម្រើសដើម្បីទទួលការប្រាក់ប្រចាំខែ ប្រចាំត្រីមាស ឬនៅចុងកាលកំណត់
 - អាចទទួលបានការប្រាក់អាស្រ័យលើរយៈពេលដាក់ប្រាក់ពិតប្រាកដសម្រាប់ការបិទមុនកាលកំណត់
 - បន្តដាក់ប្រាក់បញ្ញើនិងការប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិនៅចុងកាលកំណត់ជាមួយនឹងរយៈពេលដាក់ប្រាក់ដដែល
 - វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់អាចប្រើប្រាស់ជាទ្រព្យធានាសម្រាប់ឥណទានរយៈពេលខ្លី បញ្ជាក់សមត្ថភាពហិរញ្ញវត្ថុ ទទួលបានប្រាក់ចំណេញកាន់តែប្រសើរសម្រាប់ការសន្សំរបស់លោកអ្នក
 
លក្ខណៈពិសេស
- ជម្រើសរូបិយវត្ថុ៖ ខ្មែរ/ ដុល្លារអាមេរិក
 - ប្រាក់បញ្ញើដំបូង៖ ៥០០ ដុល្លារអាមេរិក ឬ ២,០០០,០០០ រៀល
 - រយៈពេលដាក់ប្រាក់មានចាប់ពី ១ខែ ដល់ ៦០ខែ
 - ឥតគិតថ្លៃសេវាគណនីប្រចាំខែ
 - មិនមានការផាកពិន័យចំពោះការបិទគណនីមុនកាលកំណត់
 - អត្រាការប្រាក់ខ្ពស់ ( សូមមើលតារាងអត្រាការប្រាក់ )
 
លក្ខខណ្ឌ និងឯកសារតម្រូវ
- សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស
 - មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
 - អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែននៅមានសុពលភាព
 - ឯកសារផ្សេងៗដែលតម្រូវដោយធនាគារ សាខមប៊ែង ខេមបូឌា
 
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

            


