ឥណទានធានាដោយប្រាក់បញ្ញើមានកាលកំណត់
ដំណោះស្រាយភ្លាមៗចំពោះតម្រូវការរបស់អ្នក
អត្ថប្រយោជន៍
- បំពេញតម្រូវការដើមទុនរបស់អ្នកដោយមិនចាំបាច់បិទគណនីប្រាក់បញ្ញើមានកាលកំណត់របស់អ្នកនៅធនាគារសាខមប៊ែង ខេមបូឌា
- ដំណើរការវាយតំលៃ និងការអនុម័តផ្ដល់ឥណទានមានភាពឆាប់រហ័ស
- លោកអ្នកអាចសងត្រឡប់មកវិញបានគ្រប់ពេលវេលា
- នៅតែទទួលបានការប្រាក់ពេញលេញនៅចុងកាលកំណត់នៃការផ្ញើប្រាក់
លក្ខណៈពិសេស
- ផ្ដល់ឥណទានរហូតដល់ ១០០% នៃចំនួនប្រាក់បញ្ញើសរុប
- ជម្រើសនៃរូបិយវត្ថុ អាស្រ័យទៅលើរូបិយវត្ថុដែលដាក់ផ្ញើនៅធនាគារ
- អាត្រាការប្រាក់ទាប
- ទ្រព្យធានា៖ វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើ
- រយៈពេលឥណទាន អាស្រ័យលើកាលកំណត់នៃការផ្ញើប្រាក់ និងអាចចរចាបាន
លក្ខខណ្ឌ និងឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែនដែលមានសុពលភាព (ទិដ្ឋាការមានសុពលភាពសម្រាប់ជនបរទេស)
- ឯកសារលើទ្រព្យបញ្ចាំ (វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើច្បាប់ដើម)
- ឯកសារផ្សេងៗដែលតម្រូវដោយធនាគារសាខមប៊ែង ខេមបូឌា
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក