ប្រាក់បញ្ញើអនាគត
ប្រាក់សន្សំតូចសម្រាប់ក្ដីស្រមៃធំធេង
អត្ថប្រយោជន៍
- ដកប្រាក់ដោយស្វ័យប្រវត្តិពីគណនីដែលបានកំណត់ជាទៀងទាត់
 - ទទួលបានការប្រាក់អាស្រ័យទៅលើរយៈពេលដាក់ប្រាក់ពិតប្រាកដសម្រាប់ការបិទមុនកំណត់
 - ម្ចាស់គណនីអាចបើកគណនីប្រាក់បញ្ញើអនាគតសម្រាប់អ្នកទទួលផលដែលមានអាយុក្រោម ១៨ឆ្នាំ និងអាចផ្លាស់ប្ដូរអ្នកទទួលផលបានក្នុងករណីចាំបាច់
 - គណនីនឹងធ្វើការបិទដោយស្វ័យប្រវត្តិនៅចុងកាលកំណត់ និងបញ្ចូលប្រាក់សរុបទៅក្នុងគណនីកំណត់
 - ទទួលបានការជូនដំណឹង និងគ្រប់គ្រងសមតុល្យយ៉ាងងាយស្រួលតាមរយៈសេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមអុីនធើណែត
 
លក្ខណៈពិសេស
- ជម្រើសរូបិយវត្ថុ៖ ខ្មែរ/ ដុល្លារអាមេរិក
 - ប្រាក់បញ្ញើដំបូង៖
+ ៥ ដុល្លារអាមេរិក ឬ ២០,០០០ រៀល/ ខែ
+ ១៥ ដុល្លារអាមេរិក ឬ ៦០,០០០ រៀល/ ត្រីមាស
+ ៣០ ដុល្លារអាមេរិក ឬ ១២០,០០០ រៀល/ ឆមាស - រយៈពេលផ្ញើប្រាក់មានរហូតដល់ ១៥ឆ្នាំ
 - ឥតគិតថ្លៃសេវាគណនីប្រចាំខែ
 - មិនមានការផាកពិន័យចំពោះការបិទគណនីមុនកាលកំណត់
 - អត្រាការប្រាក់មានភាពប្រកួតប្រជែង
 
លក្ខខណ្ឌ និងឯកសារតម្រូវ
- សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស
 - មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
 - អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែននៅមានសុពលភាព
 - ឯកសារផ្សេងៗដែលតម្រូវដោយធនាគារ សាខមប៊ែង ខេមបូឌា
 
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

            


