ធនាគារសាខមប៊ែង គឺជាធនាគារពាណិជ្ជដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែងនៅក្នុងតំបន់។ ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជាធនាគារវៀតណាមដំបូងគេបង្អស់ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកមុជា្ព។ កុ្នងនាមជាអ្នកត្រួសតាយ្រផូ្លវដំបូងគេចូលកុ្នងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ីបានរួមចំណែកក្នុងការពងី្រកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។
បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទា ប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្រ្ត អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជាធនាគារដែលផ្តល់សេវាកម្មហរិញ្ញវត្ថុធនាគារប្រកបដោយការប្រកួតប្រជែងនៅកុ្នងប្រទេសកម្ពុជា។
ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជន ក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្មខ្នាតតូច និងមធ្យម ។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖