អតិថិជន
សេវាពាណិជ្ជ
Search
អំពីយើងខ្ញុំ
សេវាបុគ្គល
Sacombank Logo
444
MENUMENU

ប័ណ្ណឥណទាន វីសាផ្លាទីនីម

Easy, safe and highly profitable deposit.

Description

ប័ណ្ណឥណទានវីសាផ្លាទីនីម

រីករាយជាមួយនឹងពិភពនៃឯកសិទ្ធិជាមួយប័ណ្ណឥណទាន វីសាផ្លាទីនីម របស់ធនាគារ សាខមប៊ែង

ប័ណ្ណឥណទានវីសាផ្លាទីនីម ធនាគារ សាខមប៊ែង គឺជាប័ណ្ណឥណទានវីសាលំដាប់ស្តង់ដារអន្តរជាតិ ផ្តល់ជូនអ្នកនូវប្រណិតភាព លើកស្ទួយដំណើរជីវិតអតិថិន ឆ្ពោះទៅកាន់ភាពថ្លៃថ្នូរ។

លក្ខណៈពិសេសលេចធ្លោ

ឥតគិតថ្លៃសេវា ឥតគិតថ្លៃសេវា ប្រាក់ត្រឡប់មកវិញ ឥតគិតការប្រាក់ គម្រោងបង់រំលស់ អត្រាការប្រាក់ ០%
ប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង បន្ទប់រង់ចាំលំដាប់ VIP នៅតាមអាកាសយានដ្ឋាន រហូតដល់ ៣% សម្រាប់រាល់ការទូទាត់តាមប័ណ្ណ រហូតដល់ ៥៥ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង

ប្រាក់ត្រឡប់មកវិញដ៏លេចធ្លោ

  • ៣% សម្រាប់រាល់ការទូទាត់តាមប័ណ្ណនៅក្រៅប្រទេស។​
  • ១% សម្រាប់រាល់ការទូទាត់តាមប័ណ្ណនៅក្នុងប្រទេស។​
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត (ចុចទីនេះ៖ PDF file)

បន្ទប់រង់ចាំនៅតាមអាកាសយានដ្ឋានដ៍លេចធ្លោ - Lounge Key

  • ចូលបន្ទប់រង់ចាំលំដាប់ VIP​ ជាង ១,៤០០ កន្លែងដោយឥតគិតថ្លៃនៅតាមអាកាសយានដ្ឋានជុំវិញពិភពលោក។​
  • ទទួលបានការប្រើប្រាស់បន្ទប់រង់ចាំនៅតាមអាកាសយានដ្ឋានចំនួន ១ ដោយឥតគិតថ្លៃនៅពេលបើកដំណើរការប័ណ្ណ។​
  • ទទួលបានការប្រើប្រាស់បន្ទប់រង់ចាំចំនួន ១លើក បន្ថែមទៀតដោយឥតគិតថ្លៃ នៅពេល​អតិថិជន​ឈាន​​ដល់​ការ​ចំ​ណាយ​​​សរុបអប្បបរមាចំនួន ៥.០០០ដុល្លារ​​ក្នុងមួយត្រីមាស។​
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អត្ថប្រយោជន៍ផ្សេងទៀត

  • ទទូល​បាន​កម្រិត​ឥណទាន៖ ​ចាប់ពី​ ៥,០០០ រហូតដល់ ៣០,០០០ ដុល្លារអាមេរិក។​
  • មិនគិតសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង និងទទួលបានការបញ្ចុះតម្លៃ៥០%ចាប់ពីឆ្នាំទី២ ប្រសិនបើ​អតិថិជន​ឈាន​​ដល់​ការ​ចំ​ណាយ​​​សរុបអប្បបរមាចំនួន៣,០០០ដុល្លារ ពីឆ្នាំមុន។​ (*)
  • ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​មុន​រួច​ធ្វើការ​ទូទាត់​តាម​ក្រោយ ឥតគិតការប្រាក់​រហូត​ដល់​ ៥៥​ថ្ងៃ​។​​
  • អាច​ដក​សាច់​ប្រាក់​បាន​រហូត​ដល់​ទៅ​ ៥០%​ នៃ​កម្រិត​ឥណទាន​។​
  • អាច​ធ្វើការ​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​ម៉ាស៊ីន​ឆូតប័ណ្ណ​រាប់​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក​ និង​តាម​ប្រពន្ធ័​អ៊ីន​ធើ​ណែត។​
  • រីករាយជាមួយការផ្តល់ជូនពិសេសជុំវិញពិភពលោកពី​ដៃគូ​ Visa​។​
  • ទទួល​បាន​ការ​បញ្ចុះ​តំលៃ​រហូត​ដល់​ ៥០% នៅ​តាម​ហាង​ទិញ​ទំនិញ ភោជនីយដ្ឋាន​ សណ្ឋាគារ កន្លែង​កម្សាន្ដ ។ល។

(*) មិនរាប់បញ្ចូលប្រតិបត្តិការដកសាច់ប្រាក់

តារាងកម្រៃសេវាប័ណ្ណ

របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ

  • អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ​សាខមប៊ែងដែលនៅជិតលោកអ្នក។​
  • ទូរសព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន៖ ០២៣​ ២២៣ ៤២៣/០៩៧ ៨ ២២៣​ ៤២៣។​

លក្ខខណ្ឌក្នុងការស្នើសុំប័ណ្ណ

  • ប័ណ្ណចម្បង​៖ ឯកត្តជន​ចាប់​ពី​អាយុ​​ ១៨​ដល់ ៦៥ឆ្នាំ ដែល​មាន​​អាសយដ្ឋាន​អចិន្ត្រៃយ៍​/​អាសយដ្ឋាន​កំពុង​ស្នាក់​នៅ​​​​​

បណ្តោះ​អាសន្ន​ដែល​មាន ធនាគារ ​សាខមប៊ែង ​ខេមបូឌា​ កំពុង​ប្រតិបត្តិការ​។​

  • ប័ណ្ណរង​៖ ឯកត្តជន​ចាប់​ពី​អាយុ ១៨​ដល់​ ៦៥​ឆ្នាំ។​
  • បុគ្គលិកដែលមានការងារ៖
    • ​អតីតភាព​ការ​ងារ៖ នៅ​​​​ក្នុង​អង្គភាព​មួយ​យ៉ាង​តិច ០៦​ខែ ឡើង​ទៅ​ (​មិន​គិត​រយៈ​ពេល​សាកល្បង​ការងារ​)​។
    • មាន​ប្រាក់​ចំណូល​ថេរ៖ យ៉ាង​តិច ២,០០០​​ដុល្លារ ​សម្រាប់​​និយោជក​កំពុង​បំពេញ​ការ​ងារ​នៅ​តាម​បណ្តា​ខេត្ត​/​ក្រុង​ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ទីតាំងសាខាធនាគារ សាខមប៊ែង ខេមបូឌា។​

ឯកសារតម្រូវ

  • សំណុំ​បែបបទ​ស្នើសុំ​ប្រើប្រាស់​ប័ណ្ណឥណទាន និងកិច្ចសន្យា។​
  • ឯកសារ​ផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ទាំងសងខាង) ។​
  • ឯកសារ​បញ្ជាក់​អាសយដ្ឋាន៖ សៀវភៅស្នាក់នៅ​ថតចម្លង ​(ករណី​អាសយដ្ឋាន​កំពុងស្នាក់នៅ ខុស​ពី​អាសយដ្ឋាន

​អចិន្ត្រៃយ៍) ​សូម​ផ្តល់​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖​

  • ឯកសារ​បញ្ជាក់​ទី​លំនៅបច្ចុប្បន្ន/សៀវភៅស្នាក់​នៅ​បណ្តោះអាសន្ន។​
  • ប្លង់កាន់កាប់ដី/ផ្ទះ។​
  • វិក្កយបត្រ​ប្រើប្រាស់​ទឹកភ្លើង/ទូរទស្សន៍ខ្សែកាប/អ៊ីនធើណែត។​
  • ឯកសារបញ្ជាក់ចំណូល៖
  • ឯកសារ​បញ្ជាក់​ចំណូល​របស់​បុគ្គលិក​ត្រូវ​ផ្តល់​នូវ​ឯកសារ​ដូច​ខាងក្រោម​នេះ៖
    • កិច្ចសន្យា​ការងារ​ដែល​មាន​សុពលភាព​/​សេចក្តី​សម្រេច​តែង​តាំង ដំឡើងឋានៈ​/​ ឯកសារ​ផ្សេងៗ​ដែល​មាន​តម្លៃ​ស្មើឬ
    • លិខិត​បញ្ជាក់​/របាយការណ៍ប្រាក់បៀវត្សនៅ​មាន​សុពលភាព​ក្នុង​រង្វង់​មួយ​ខែ​/ការ​បញ្ជាក់​ពី​អង្គភាព​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទម្រង់​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណឥណទាន និងកិច្ចសន្យា។​
    • ​កំណត់ត្រាប្រាក់ខែសម្រាប់ ៣ខែចុងក្រោយ។

​ឯកសារបន្ថែម (ប្រសិនបើមាន)។​

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

Scroll to top