ព័ត៌មាន

ប្រភេទ

ធនាគារ សាខមប៊ែង ខេមបូឌា ចូលរួមវេទិកាពិព័រណ៍ជំនាញ និងការងារ ឆ្នាំ២០២៣

នៅថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០២៣

ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា កន្លងមក ធនាគារ សាខមប៊ែង ខេមបូឌា បានចូលរួមវេទិកាពិព័រណ៍ជំនាញ និងការងារ ឆ្នាំ២០២៣  ដែលរៀបចំដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីធនាគារ និងគ្រឹះស្ថានល្បីៗជាច្រើននៅកម្ពុជា។

ជាពិសេស ស្តង់ធនាគារ សាខមប៊ែង ខេមបូឌា បានទាក់ទាញសិស្សនិស្សិតយ៉ាងច្រើនកុះករ ចូលរួមជាមួយសកម្មភាពជាច្រើនដូចជា ចុះឈ្មោះដើម្បីទទួលបានកាដូ និងការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅស្តង់ ។ល។ ជាមួយនឹងពាក្យស្នើសុំរបស់និស្សិតជាង ៣៧០ ប្រវត្តិរូបសង្ខេប ដែលត្រូវបានទទួល និងសម្ភាសន៍ដោយផ្ទាល់នៅក្នុងវេទិកាពិព័រណ៍ការងារអស់រយៈពេល ២ថ្ងៃ បង្ហាញពីចំណាប់អារម្មណ៍ដ៏ពិសេសរបស់សិស្សនិស្សិតចំពោះធនាគារ សាខមប៊ែង ខេមបូឌា ជាមួយនឹងបំណងប្រាថ្នាចង់ក្លាយជាសមាជិកនៃគ្រួសារធនាគារ សាខមប៊ែង ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍជាមួយធនាគារ សាខមប៊ែង ខេមបូឌា។

តោះមកមើលកម្រងរូបភាពពីកម្មវិធី និងចែករំលែករូបភាពទាំងនេះទៅកាន់មិត្តភក្តិរបស់អ្នកទាំងអស់គ្នា!
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ជាមួយធនាគារ សាខមប៊ែង ខេមបូឌា សូមផ្ញើប្រវត្តិរូបសង្ខេបតាមរយៈ hr_sc@sacombank.com ឬតាមអាសយដ្ឋាន ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬភ្នាក់ងារបម្រើអតិថិជន 023 223 423/ 0978 223 423

ចែករំលែកទៅកាន់៖

បិទ ​០២៣ ២២៣ ៤២៣ ថ្លៃសេវា អត្រាការប្រាក់ អត្រាប្តូរប្រាក់ ស្នើសុំឥណទាន ផ្ដល់មតិយោបល់ ឱកាសការងារ កម្មវិធីប្រូម៉ូសិន បណ្តាញ​ប្រតិបត្តិការ
Close 023 223 432 Exchange Rate Fee Interest Rate Branch Location Promotions Recruitment Feedback Registration Loan